ប្រាក់កម្ចីឯកត្តជន

ប្រាក់កម្ចីឯកត្តជនបង្កើតឡើងសម្រាប់សហគ្រាសឯកជន ដែលមានតម្រូវការដើមទុនច្រើនសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ពួកគេ។ អតិថិជន គោលដៅសម្រាប់ប្រាក់កម្ចីនេះ គឺជាអ្នកទាំងឡាយណាដែលមានអាជីវកម្មខ្នាតតូច និងមធ្យម ហើយត្រូវការកម្ចីរហូតដល់ ៤០,០០០,០០០រៀល ឬ សមមូលនឹងប្រាក់ដុល្លារ ។

ប្រាក់កម្ចីឯកត្តជនបង្កើតឡើងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលអនុញ្ញាតឱ្យមានការបង់សងច្រើនជម្រើសដូចជា៖

  • បង់សងរំលស់ប្រាក់ដើម និងការប្រាក់ប្រចាំខែ
  • បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចា
  • បង់ប្រាក់របៀបរំលស់ថេរ​​ ។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់ 40,000,000.00 1.5% 3 60 ខែ
ដុល្លារ រហូតដល់ 10,000.00 1.5% 3 60 ខែ

 

ប្រាក់កម្ចីឯកត្តជនរបស់សំបូរណ៍ទ្រព្យ ហ្វាយនែន ភីអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖

  • មិនតម្រូវឱ្យអតិថិជនមានទ្រព្យសម្បត្តិ ឬអចលនទ្រព្យដើម្បីដាក់ធានាបំណុលឡើយ។
  • ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅក្នុងសហគមន៍ដែលប្រជាជនរស់នៅ ។
  • អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
  • រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម។

លក្ខខណ្ឌ៖

  • ជានីតិជនមានអាយុពី ១៨ ដល់ ​៦៣ ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានមុខរបរត្រឹមត្រូវស្របច្បាប់ និងមានចំណូលទៀងទាត់
  • មានប្រវត្តិល្អនិងអាចជឿជាក់បាន
  • មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសងប្រាក់កម្ចីត្រលប់មកវិញ
  • មានអត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ។
  • យល់ព្រមទៅនឹងលក្ខខណ្ឌប្រាក់កម្ចី ។

ទំនាក់ទំនងព័ត៌មាន

ដើម្បីទទួលបាននូវប្រាក់កម្ចីក្រុម របស់ ក្រុមហ៊ុន សំបូរណ៍ទ្រព្យ ហ្វាយនែន ភីអិលស៊ី លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖

  • ជួបជាមួយបុគ្គលិករបស់ក្រុមហ៊ុន សំបូរណ៍ទ្រព្យ ហ្វាយនែន ភីអិលស៊ី ដែលធ្វើការជិតស្និតនៅក្នុងភូមិរបស់លោកអ្នក។
  • ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការក្រុមធានារបស់លោកអ្នក។