ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ

 

សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃចំពោះការទំនាក់ទំនងជាមួយអតិថិជន៖ គឺអាទិភាពរបស់យើង ធានាថា អតិថិជនមានការពេញចិត្ត ទាំងស្រុងចំពោះសេវាកម្មរបស់យើង។

ប្រវត្តិសង្ខេប

ក្នុងនាមជាគ្រឹះស្ថានប្រតិបត្តិករឥណទានជនបទ​ ដែលឈានមុខគេក្នុងប្រទេសកម្ពុជា។ សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី មានកត្តិនាមក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការក្រុមគ្រួសារ សហគ្រិន និងអតិថិជនកម្ពុជា ដែលចង់ស្វែងរកឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរគុណភាពជីវិត។ ជាមួយនឹងគណៈគ្រប់គ្រងដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងការប្តេជ្ញាក្នុងការបម្រើដល់សង្គម សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការពង្រីក និងពង្រឹង ប្រតិបត្តិការ ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

១​ ខែតុលា ឆ្នាំ២០១៣​ ដើម្បីជម្រុញលើកទឹកចិត្តឱ្យស្រ្តីនៅ ជនបទទទួលបាននូវសេវាហិរញ្ញវត្ថុដែលពួកគាត់អាចយកទៅប្រើប្រាស់សម្រាប់សហគ្រាសខ្នាតតូច ។ នៅថ្ងៃទី០១​ ខែកក្តដា ឆ្នាំ២០១៦​ សំបូរណ៍ ក៏បានផ្លាស់ប្តូរឈ្មោះ ទៅជាគ្រឹះស្ថានប្រតិបត្តិករឥណទានជនបទ ដោយបន្ថែមពាក្យទៀតថា ទ្រព្យហ្វាយនែន ភីអិលស៊ី ហើយក៏ជាស្ថាប័នទី០១ នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ហើយក៏ក្លាយជាគ្រឹះស្ថានប្រតិបត្តិករឥណទានជនបទ។

ភាពទំនាក់ទំនងជាដៃគូរ

គុណតម្លៃ

 

  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃចំពោះការទំនាក់ទំនងជាមួយអតិថិជន៖ គឺអាទិភាពរបស់យើង ធានាថា អតិថិជនមានការពេញចិត្ត ទាំងស្រុងចំពោះសេវាកម្មរបស់យើង។
  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃលើគុណភាព​នៃផលិតផល៖ យើងនឹងខិតខំបម្រើអតិថិជនរបស់យើងអោយអស់លទ្ធភាព និងផ្តល់ឱ្យពួកគាត់នូវសេវាកម្មល្អ ដែលមានគុណភាព។
  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃលើភាពសុចរិត យុតិ្តធម៌ និងភាពស្មោះត្រង់៖ រាល់ការប្រកបអាជីវកម្ម ការទុកចិត្ត គឺជាមូលដ្ឋានគ្រឹះនៃអាជីវកម្មរបស់យើង ហើយយើងនឹងមិនផ្លាស់ប្តូរនូវគំនិតនេះឡើយ។
  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃលើអព្យាក្រិត្យភាព៖  យើងបម្រើប្រជាជនក្រីក្រទៅតាមតម្រូវការជាមូលដ្ឋាន ដោយមិនប្រកាន់ ពូជជាតិសាសន៍ សាសនា ឬ និន្នាការនយោបាយអ្វីឡើយ។
  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃលើរបៀបរៀបរយ៖ ដែលធ្វើអោយមានតុល្យភាពសង្គម និងផលចំណេញរបស់ស្ថាប័ន  តុល្យភាពនេះ ធានាអនាគតរបស់អតិថិជន និងខ្លួនយើង។