ប្រាក់កម្ចីក្រុម គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់អតិថិជន ដែលមានតម្រូវការដើមទុនតិចតួចសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មខ្នាតតូច របស់ពួកគេ។ អតិថិជនគោលដៅរបស់ប្រាក់កម្ចីក្រុម គឺជាអ្នកទាំងឡាយណាដែលបច្ចុប្បន្នមានអាជីវកម្មខ្នាតតូច ហើយត្រូវការដើមទុនរហូតដល់ ២០០០.០០០ រៀល ឬសមមូលប្រាក់ដុល្លា សហរដ្ឋអាមេរិក សម្រាប់ធ្វើដើមទុន ឬទិញទ្រព្យសម្បត្តិផ្សេងៗ។
ប្រាក់កម្ចីក្រុម បង្កើតឡើងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលអនុញ្ញាតឱ្យមានការបង់សងច្រើនជម្រើស ដូចជា៖
- បង់សងរំលស់ប្រាក់ដើម និងការប្រាក់ប្រចាំខែ
- បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចា
- បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមសងបញ្ចប់វគ្គ
- បង់ប្រាក់របៀបរំលស់ថេរ ។
រូបិយប័ណ្ណ |
ទំហំប្រាក់កម្ចី |
អត្រាការប្រាក់ |
រយៈពេល |
រៀល |
រហូតដល់ 2,000,000.00 |
1.5% |
6 – 18 ខែ |
ដុល្លារ |
រហូតដល់ 500.00 |
1.5% |
6 – 18 ខែ |
ប្រាក់កម្ចីក្រុមរបស់សំបូរណ៍ទ្រព្យ ហ្វាយនែន ភីអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
- មិនតម្រូវឱ្យអតិថិជនមានទ្រព្យសម្បត្តិ ឬអចលនទ្រព្យដើម្បីដាក់ធានាបំណុលឡើយ។
- ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅក្នុងសហគមន៍ដែលប្រជាជនរស់នៅ ។
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
- រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម។
លក្ខខណ្ឌ៖
- ជានីតិជនមានអាយុពី ១៨ ដល់ ៦៣ ឆ្នាំ
- មានអាសយដ្ឋានអចិន្រ្តៃយ៍
- មានមុខរបរត្រឹមត្រូវស្របច្បាប់ និងមានចំណូលទៀងទាត់
- មានប្រវត្តិល្អនិងអាចជឿជាក់បាន
- មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសងប្រាក់កម្ចីត្រលប់មកវិញ
- មានអត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ។
- យល់ព្រមទៅនឹងលក្ខខណ្ឌប្រាក់កម្ចី ។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវប្រាក់កម្ចីក្រុម របស់ ក្រុមហ៊ុន សំបូរណ៍ទ្រព្យ ហ្វាយនែន ភីអិលស៊ី លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
- ជួបជាមួយបុគ្គលិករបស់ក្រុមហ៊ុន សំបូរណ៍ទ្រព្យ ហ្វាយនែន ភីអិលស៊ី ដែលធ្វើការជិតស្និតនៅក្នុងភូមិរបស់លោកអ្នក។
- ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការក្រុមធានារបស់លោកអ្នក។