គណៈគ្រប់គ្រង

សំបូរណ៍ទ្រព្យ ហ្វាយនែន ភីលអិលស៊ី មានក្រុមប្រឹក្សាភិបាលប្រកបដោយសមត្ថភាព និងសកម្ម ព្រមទាំងពោរពេញទៅដោយបទពិសោធន៍ខាងហិរញ្ញវត្ថុ ការគ្រប់គ្រង និងការអភិវឌ្ឍន៍។

លោក តាប ចំណាន , អគ្គនាយកក្រុមហ៊ុន

លោក តាប ចំណាន ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី សកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ២០០៧ ហើយ លោកក៏បានទទួលសញ្ញាបត្របរិញ្ញាបត្រ ផ្នែកគ្រប់គ្រងសេដ្ឋកិច្ច កសិកម្ម និងអភិវឌ្ឍន៏ជនបទ ពី សកលវិទ្យាល័យ ស៊ីយូពហុបច្ចេកវិទ្យា ក្នុងឆ្នាំ២០០៤។ ទទួលបានសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសកសិកម្ម ពីសាលាជាតិកសិកម្មព្រែកលៀបក្នុងឆ្នាំ២០០១។ លោកក៏បានចូល រួមវគ្គ បណ្តុះបណ្តាលជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជាលើ ការគ្រប់គ្រងឥណទាន, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការគ្រប់គ្រងធនធានមនុស្ស,ការគ្រប់គ្រងកិច្ចការរដ្ឋបាល, ការគ្រប់គ្រងប្រតិបត្តិការ ហានិភ័យម៉ាយក្រូហ្វាយនែន, អភិបាលកិច្ចល្អ, ភាពជាអ្នកដឹកនាំល្អ និងការនិយាយសាធារណៈ, ស្រាវជ្រាវទីផ្សារ , ច្បាប់កិច្ចសន្យា, ច្បាប់ការងារ, ការរៀបចំផែនការ និងរបៀបគ្រប់គ្រងគម្រោង, ជំនាញទំនាក់ទំនង និងជំនាញផ្សេងៗ ទៀត។ លោកធ្លាប់ បានបម្រើជាបុគ្គលិកស្មគ្រ័ចិត្តនៅ អង្គការទស្សនៈពិភពលោកកម្ពុជា ក្នុងឆ្នាំ២០០០។

លោកធ្លាប់ បានបម្រើការជាមន្ដ្រីឥណទាន នៅក្រុមហ៊ុន វីសិនហ្វាន់ ខេមបូឌា លីមីធីត ពីឆ្នាំ២០០២-២០០៤។ លោកត្រូវបានផ្លាស់ប្តូរទីកន្លែងធ្វើការ ជាបុគ្គលិក អភិវឌ្ឍន៏សហគមន៏ នៅអង្គការភ្លែនអន្តរជាតិកម្ពុជា ចាប់ពីឆ្នាំ២០០៤-២០១៣ បន្ទាប់លោកក៏បានផ្លាស់ប្តូរតំណែងជាអ្នកគ្រប់គ្រងគម្រោង ពីឆ្នាំ ២០១៣-២០១៩។ បច្ចុប្បន្ន លោកបានចាប់ផ្ដើមបម្រើការងារ អោយក្រុមហ៊ុន សំបូរណ៍ទ្រព្យហ្វាយនែន ភីអិលស៊ី ជា អគ្គនាយកក្រុមហ៊ុន ដែលបានតែងតាំងដោយ ក្រុមប្រឹក្សាភិបាល ចាប់តាំងពីថ្ងៃទី០១ ខែ វិច្ចិកា ឆ្នាំ២០១៩ ។

Mr. HIRATA TORU, នាយកគ្រប់គ្រងគៀងគរធនធាន

លោក Hirata Toruជាពាណិជ្ចករជនជាតិជប៉ុន គាត់បានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន គាត់មានបទពិសោធការងារជានិយក គ្រប់គ្រងហិរញ្ញវត្ថុក្នុងក្រុមហ៊ុន ទំនាក់ទំនងនឹងគៀងគររកធនធានពីអ្នកវិនិយោគក្រៅស្រុក លើវិស័យ ពាណិជ្ជកម្ម អចលនទ្រព្យ និង មីក្រូហិរញ្ញវត្ថុ ។ បច្ចុប្បន្ន លោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងគៀងគរធនធាន របស់ក្រុមហ៊ុន សំបូរណ៍ទ្រព្យ ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០១៩។

លោក វ៉ា ប៊ុនថេង, ជំនួយការនាយកគ្រប់គ្រងគៀងគរធនធាន

លោក វ៉ា ប៊ុនថេង ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកទេសចណ៏នឺងបដិសណ្ឋារកិច្ចពីសកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០១២ នឹងទទួលបានការបណ្តុះបណ្តាលផ្នែកភាសាជប៉ុននៅសាលា សហប្រតិបត្តការកម្ពុជាជប៉ុន ហៅកាត់ថា (CJCC) កំរិតN3 ក្នុងកំឡុងឆ្នាំ ២០១១ ។
គាត់មានបទពិសោធន៏ការងារ ជាអ្នកប្រឹក្សាគំរោងអាជីវកម្មអន្តរជាតិជាមួយក្រុមហ៊ុនជប៉ុនចាប់ពីឆ្នាំ ២០១២។ ជាអ្នកតំណាងលក់ការងារផ្សព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងកញ្ចក់អិលស៊ីឌី នៅផ្សាទំនើបអីអនម៉ល់ភ្នំពេញចាប់ពីឆ្នាំ ២០១៣ បានក្លាយជាប្រធានផ្នែកលក់ នៅឆ្នាំ២០១៤ ។

ជាប្រធានផ្នែកទីផ្សារនឹងប្រឹក្សាយោបល់អចលទ្រព្យ នឹងវិស័យមីក្រូហិរញ្ញវត្ថុនៅឆ្នាំ២០១៦។ ជាអ្នកសំរបសំរួលនឹងការសហការជាមួយភាគីខាងជប៉ុនលើវិស័យសំណង់ស៊ីវិលនាពេលបច្ចុប្បន្ន នឹងជាជំនួយការនាយកគ្រប់គ្រងការគៀងគរធនធានអោយក្រុមហ៊ុន សំបូរណ៍ទ្រព្យ ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០១៩។

លោក ជុច វី , នាយកប្រតិបត្តិការ

លោក ជុច វី ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែក សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៏ជនបទ ពី សកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ក្នុងឆ្នាំ២០០៦។ លោកក៏បានចូល រួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា លើការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រង ធនធានមនុស្សុ, កិច្ចការរដ្ឋបាល,ការបង្កើតក្រុម, អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំល្អ និងជំនាញផ្សេងៗ ទៀត។ លោកធ្លាប់ បានបម្រើជាបុគ្គលិកស្មគ្រ័ចិត្តនៅអង្គការទស្សនៈពិភពលោកកម្ពុជាក្នុងឆ្នាំ២០០១-២០០២។

លោកត្រូវបានផ្លាស់ប្តូរទៅធ្វើការនៅអង្គការកុមារ និងអភិវឌ្ឍន៏ ជាជំនួយការគម្រោង ដោយផ្តោតលើការងារហិរញ្ញវត្ថុ និង រដ្ឋបាល ពីឆ្នាំ ២០០៣-២០០៤ បន្ទាប់មកលោកត្រូវបានផ្លាស់ប្តូរតួនាទីទៅជាបុគ្គលិកអភិវឌ្ឍន៏សហគមន៏ ចាប់ពីឆ្នាំ ២០០៤-២០០៦។ លោកត្រូវបានផ្លាស់ប្តូរទីកន្លែងទៅធ្វើការជាបុគ្គលិក អភិវឌ្ឍន៏សហគមន៏ នៅអង្គការភ្លែនអន្តរជាតិកម្ពុជា ពីឆ្នាំ ២០០៦-២០១០ លោកក៏បានតំទ្បើងតំណែងជាប្រធានក្រុម ចាប់ពីឆ្នាំ២០១០-២០១៤ បន្ទាប់មកលោកក៏បានផ្លាស់ប្តូរតួនាទីជាមន្រ្តីសំរបសំរួលកម្មវីធីស្បៀងអាហារពិភពលោក ចាប់ពីឆ្នាំ២០១៤-២០១៧។ បច្ចុប្បន្ន លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិការ របស់ក្រុមហ៊ុន សំបូរណ៏ទ្រព្យ ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីថ្ងៃទី០១៥ ខែសីហា ឆ្នាំ២០១៧។

លោក ទៀង ភារុណ , ប្រធានតំបន់

លោក ទៀង ភារុណ ជាជនជាតិខ្មែរ ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកធានាគារ និងហរិញ្ញវត្ថុ ពី សកលវិទ្យាល័យ ធនធានមនុស្ស ក្នុងឆ្នាំ២០១៣។ លោកក៏បានចូល រួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា លើការគ្រប់គ្រងហានិភ័យ , ការគ្រប់គ្រងឥណទាន, ការគ្រប់គ្រង ហិរញ្ញវត្ថុ, ជំនាញវាយតម្លៃកម្ចីអោយមានប្រសិទ្ឋភាព, បច្ចេកទេសដោះស្រាយបំណុល និងរបៀបបង្កើតជំនួញជាប្រពន្ឋ័ ជាមួយសហគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងមានជំនាញផ្សេងៗ ទៀត។ លោកធ្លាប់ បានបម្រើជាមន្រ្តីឥណទាន ជាមួយសមាគមអភិវឌ្ឍន៏កម្ពុជាក្នុងឆ្នាំ២០១២ នៅសាខាច្បារអំពៅ ហើយលោកត្រូវបានតម្លើងតួនាទីជាប្រធានឥណទានក្នុងឆ្នាំ២០១៣ និងត្រូវតម្លើងតួនាទីបន្ថែមទៀតជាប្រធានសាខាក្នុងឆ្នាំ២០១៥

បន្ទាប់មកលោកត្រូវបានផ្លាស់ប្តូរតួនាទីទៅជាបុគ្គលិកជាន់ខ្ពស់ជួយគាំទ្រប្រធានសាខា ជាស្ថាបន័មីក្រូហិរញ្ញវត្ថុហ្វូណនក្នុងឆ្នាំ២០១៦ នៅការិយាល័យកណ្តាល ខណ្ឌ័មានជ័យ។ បច្ចុប្បន្ន លោកត្រូវបានតែងតាំងជាប្រធានតំបន់ របស់ក្រុមហ៊ុន សំបូរណ៏ទ្រព្យ ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីថ្ងៃទី០១៥ ខែមករា ឆ្នាំ២០១៧។