គុណតម្លៃ

  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃចំពោះការទំនាក់ទំនងជាមួយអតិថិជន៖ គឺអាទិភាពរបស់យើង ធានាថា អតិថិជនមានការពេញចិត្ត ទាំងស្រុងចំពោះសេវាកម្មរបស់យើង។
  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃលើគុណភាព​នៃផលិតផល៖ យើងនឹងខិតខំបម្រើអតិថិជនរបស់យើងអោយអស់លទ្ធភាព និងផ្តល់ឱ្យពួកគាត់នូវសេវាកម្មល្អ ដែលមានគុណភាព។
  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃលើភាពសុចរិត យុតិ្តធម៌ និងភាពស្មោះត្រង់៖ រាល់ការប្រកបអាជីវកម្ម ការទុកចិត្ត គឺជាមូលដ្ឋានគ្រឹះនៃអាជីវកម្មរបស់យើង ហើយយើងនឹងមិនផ្លាស់ប្តូរនូវគំនិតនេះឡើយ។
  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃលើអព្យាក្រិត្យភាព៖  យើងបម្រើប្រជាជនក្រីក្រទៅតាមតម្រូវការជាមូលដ្ឋាន ដោយមិនប្រកាន់ ពូជជាតិសាសន៍ សាសនា ឬ និន្នាការនយោបាយអ្វីឡើយ។
  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃលើរបៀបរៀបរយ៖ ដែលធ្វើអោយមានតុល្យភាពសង្គម និងផលចំណេញរបស់ស្ថាប័ន  តុល្យភាពនេះ ធានាអនាគតរបស់អតិថិជន និងខ្លួនយើង។
  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃទៅលើការគោរពវិន័យ៖ យើងមានជំនឿក្នុងការគោរពច្បាប់របស់ក្រុមហ៊ុន ច្បាប់អ្នកដែលពាក់ព័ន្ធ និងច្បាប់ប្រទេស។
  • សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានអោយតម្លៃទៅលើការខិតខំប្រឹងប្រែង៖ យើងមានជំនឿថា អនាគតរបស់យើងនឹងត្រូវបានធានាតាមរយៈការខិតខំប្រឹងប្រែងខ្ពស់ លើការទំនួលខុសត្រូវរបស់យើង។