គណៈកម្មាធិការសវនកម្មគឺជាគណៈកម្មាធិការសំខាន់មួយរបស់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះមានគោលដៅ ជួយសម្រួលដល់ ក្រុមប្រឹក្សាភិបាល ដើម្បីបំពេញរាល់ទំនួលខុសត្រូវមួយចំនួន មានដូចជា៖
គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប ដែលមានជំនាញខាងផ្នែកហិរញ្ញវត្ថុ គណនេយ្យ ច្បាប់ និងធនាគារ។ គណៈកម្មាធិការនេះមានសមាសភាពដូចខាងក្រោម៖
ល.រ | ឈ្មោះ | មុខតំណែង | តួនាទីក្នុងគណៈកម្មាធិការ |
1 | លោក សៀ សុវត្ថិ | ប្រធានក្រុមប្រឹក្សាភិបាល | ប្រធាន |
2 | Mr. HIRATA TORU | សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ | សមាជិក |
3 | លោក ស វាសនា | សមាជិកក្រុមប្រឹក្សាភិបាល | សមាជិក |
គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម គឺជាគណៈកម្មាធិការសំខាន់មួយរបស់ក្រុមប្រឹក្សាភិបាល។ គោលបំណងនៃការបង្កើត គណៈកម្មាធិការនេះ គឺដើម្បីតាមដានការអនុវត្តគោលនយោបាយ គ្រប់គ្រងហានិភ័យដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ នេះរួមបញ្ចូលនូវការវាយតម្លៃជាបន្តបន្ទាប់ លើឥទ្ធិពលនៃការផ្លាស់ប្តូរប្រតិបត្តិការ និងបរិយាកាសអាជីវកម្មរបស់សំបូរណ៍ទ្រព្យ ហ្វាយនែនភីអិលស៊ី ជួយគៀងគរធនធានមកពីខាងក្រៅដើម្បីគាំទ្រ និងពង្រីកស្ថាប័នអោយមានប្រសើរឡើង ជាពិសេសការបង្កើតយុទ្ធសាស្ត្រ គ្រប់គ្រងហានិភ័យ ដើម្បីឆ្លើយតបនឹងបំលាស់ប្តូរ និងការបញ្ចូលយុទ្ធសាស្ត្រ គ្រប់គ្រងហានិភ័យជាមួយនឹងយុទ្ធសាស្ត្ររបស់សំបូរណ៍ ទ្រព្យ ហ្វាយនែនភីអិលស៊ី។
គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប ដែលមានជំនាញខាងផ្នែក ហិរញ្ញវត្ថុ គណនេយ្យ ច្បាប់ និងធនាគារ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យមានសមាសភាពដូចខាងក្រោម៖
ល.រ | ឈ្មោះ | មុខតំណែង | តួនាទីក្នុងគណៈកម្មាធិការ |
1 | លោក សៀ សុវត្ថិ | ប្រធានក្រុមប្រឹក្សាភិបាល | ប្រធាន |
2 | Mr. HIRATA TORU | សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ | សមាជិក |
3 | លោក ស វាសនា | សមាជិកក្រុមប្រឹក្សាភិបាល | សមាជិក |