ក្នុងនាមជាគ្រឹះស្ថានប្រតិបត្តិករឥណទានជនបទ ដែលឈានមុខគេក្នុងប្រទេសកម្ពុជា។ សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី មានកត្តិនាមក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការក្រុមគ្រួសារ សហគ្រិន និងអតិថិជនកម្ពុជា ដែលចង់ស្វែងរកឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរគុណភាពជីវិត។ ជាមួយនឹងគណៈគ្រប់គ្រងដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងការប្តេជ្ញាក្នុងការបម្រើដល់សង្គម សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការពង្រីក និងពង្រឹង ប្រតិបត្តិការ ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
សំបូរណ៍ គឺជាអង្គការមួយដែលកើតឡើងដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ ចុះបញ្ជីនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ដើម្បីជម្រុញលើកទឹកចិត្តឱ្យស្រ្តីនៅ ជនបទទទួលបាននូវសេវាហិរញ្ញវត្ថុដែលពួកគាត់អាចប្រើប្រាស់សម្រាប់សហគ្រាសខ្នាតតូចរបស់ពួកគាត់។ នៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៦ សំបូរណ៍ ក៏បានផ្លាស់ប្តូរឈ្មោះ ទៅជាគ្រឹះស្ថានប្រតិបត្តិករឥណទានជនបទ ដោយបន្ថែមពាក្យទៀតថា ទ្រព្យហ្វាយនែន ភីអិលស៊ី ហើយក៏ជាស្ថាប័នទី០១ នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដោយមានឈ្មោះថា សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី ។ នៅថ្ងៃទី០១ ខែ វិច្ចិកា ឆ្នាំ២០១៩ ក្រុមហ៊ុន KIKUCHI INVESTMENT CO LTD គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត របស់ភាគីជប៉ុន បានចូលភាគហ៊ុនជាមួយក្រុមហ៊ុន សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី ។ សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី បានកាន់ភាគហ៊ុនចំនួន ៤៩% នៃចំនួនហ៊ុនសរុប ហើយភាគហ៊ុនដែលនៅសល់ត្រូវបានកាន់ដោយភាគីខ្មែរ ចំនួន៥១% ។
ជួយដល់ក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានដែលរស់នៅក្នុងសង្គមមួយ និងទទួលបាននូវសក្តានុពល ដើម្បីរស់នៅប្រកបដោយជីវភាពថ្លៃថ្នូរ សុវត្ថិភាព សេដ្ឋកិច្ច សុវត្ថិភាពសង្គម និងយុត្តិធម៌។
សំបូរណ៍ ទ្រព្យហ្វាយនែន ភីអិលស៊ី គឺគ្រឹះស្ថានប្រតិបត្តិករឥណទានជនបទ ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឱ្យសហគ្រិន និងក្រុមគ្រួសារដែលសិ្ថតនៅកម្រិតមូលដ្ឋានដែលរស់នៅក្នុងសង្គមមួយ មានឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេ ឱ្យប្រសើរឡើង តាមរយៈការផ្តល់ឱ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។