សព្វថ្ងៃលោក សៀ សុវត្ថិ គឺជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនសំបូរណ៍ទ្រព្យ ហ្វាយនែន ភីលអិលស៊ី ។ លោកបានទទួលសញ្ញាបត្រ អនុបណ្ឌិត ផ្នែកគ្រប់គ្រងពី សកលវិទ្យាល័យ ជាតិគ្រប់គ្រងកម្ពុជា ក្នុងឆ្នាំ២០១៣ ហើយលោកក៏បានទទួលសញ្ញាបត្របរិញ្ញាបត្រ ផ្នែក ធានាគារ និងហិរិញ្ញវត្ថុ ពី សកលវិទ្យាល័យ ជាតិគ្រប់គ្រងកម្ពុជា ក្នុងឆ្នាំ២០១១ និង សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសកសិកម្ម ពីសាលាជាតិកសិកម្មព្រែកលៀប ផ្នែក សាកវប្បកម្ម ក្នុងឆ្នាំ២០០១។

លោកក៏បានចូល រួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជាលើ ការគ្រប់គ្រងឥណទាន, ការកសាងក្រុម, , ការគ្រប់គ្រងប្រតិបត្តិការ ហានិភ័យម៉ាយក្រូហ្វាយនែន, ភាពជាអ្នកដឹកនាំល្អ និងការនិយាយសាធារណៈ, ការគ្រប់គ្រងធនធានមនុស្ស, ជំនាញទំនាក់ទំនង, ការគ្រប់គ្រងហិរញ្ញវត្ថុ, អភិបាលកិច្ចល្អ, ច្បាប់ការងារ, ការរៀបចំផែនការ និងរបៀបគ្រប់គ្រងគម្រោង និងជំនាញផ្សេងៗ ទៀត។ លោកត្រូវបានបម្រើតួនាទីពីការជាមន្ដ្រីឥណទាន នៅធនាគារ ស្ថាបនា លីមីធីត ពីឆ្នាំ២០០២-២០០៦ លោកក៏បានតម្លើងតួនាទីពីមន្ដ្រីឥណទានទៅជាប្រធានសាខា នៅសាខាមុខកំពូលក្នុងឆ្នាំ ២០០៦-២០១០ និងត្រូវបានប្តូរទីកន្លែងពីសាខាមុខកំពូលទៅសាខាអង្គស្នូលក្នុងឆ្នាំ២០១១-២០១២ ។ លោកត្រូវបានផ្លាស់ប្តូរទីកន្លែងធ្វើការ ជាប្រធានសាខា នៅធនាគារកាណាឌីយ៉ា ចាប់ពីឆ្នាំ២០១២-២០១៤។ លោកត្រូវបានផ្លាស់ប្តូរទីកន្លែងធ្វើការ ជាប្រធានប្រតិបត្តិការ នៅធនាគារ ស៊ីអិលស៊ី លីមីធីត ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន។

លោក តាប ចំណាន ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី សកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ២០០៧។ លោកក៏បានទទួលសញ្ញាបត្របរិញ្ញាបត្រ ផ្នែកគ្រប់គ្រងសេដ្ឋកិច្ច កសិកម្ម និងអភិវឌ្ឍន៏ជនបទ ពីសកលវិទ្យាល័យ ស៊ីយូពហុបច្ចេកវិទ្យា ក្នុងឆ្នាំ២០០៤ និង បានទទួលសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសកសិកម្ម ពីសាលាជាតិកសិកម្មព្រែកលៀប ផ្នែកសាកវប្បកម្ម ក្នុងឆ្នាំ២០០១។ លោកក៏បានចូល រួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា លើការគ្រប់គ្រងឥណទាន, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការគ្រប់គ្រងធនធានមនុស្ស,ការគ្រប់គ្រងកិច្ចការរដ្ឋបាល, ការគ្រប់គ្រងប្រតិបត្តិការ ហានិភ័យម៉ាយក្រូហ្វាយនែន, អភិបាលកិច្ចល្អ, ភាពជាអ្នកដឹកនាំល្អ និងការនិយាយសាធារណៈ, ស្រាវជ្រាវទីផ្សារ , ច្បាប់កិច្ចសន្យា, ច្បាប់ការងារ, ការរៀបចំផែនការ និងរបៀបគ្រប់គ្រងគម្រោង, ជំនាញទំនាក់ទំនង និងជំនាញផ្សេងៗ ទៀត។

លោកធ្លាប់ បានបម្រើជាបុគ្គលិកស្មគ្រ័ចិត្តនៅ អង្គការទស្សនៈពិភពលោកកម្ពុជា ក្នុងឆ្នាំ២០០០។ លោកធ្លាប់ បានបម្រើការជាមន្ដ្រីឥណទាន នៅក្រុមហ៊ុន វីសិនហ្វាន់ ខេមបូឌា លីមីធីត ពីឆ្នាំ២០០២-២០០៤។ លោកត្រូវបានផ្លាស់ប្តូរទីកន្លែងធ្វើការ ជាបុគ្គលិក អភិវឌ្ឍន៏សហគមន៏ នៅអង្គការភ្លែនអន្តរជាតិកម្ពុជា ចាប់ពីឆ្នាំ២០០៤-២០១៣ បន្ទាប់លោកក៏បានផ្លាស់ប្តូរតំណែងជាបុគ្គលិកគ្រប់គ្រងគម្រោង ពីឆ្នាំ ២០១៣-២០១៩។ បច្ចុប្បន្ន លោកជា សមាជិកក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន សំបូរណ៍ទ្រព្យហ្វាយនែន ភីអិលស៊ី និង ជា អគ្គនាយកក្រុមហ៊ុន ដែលបានតែងតាំងដោយ ក្រុមប្រឹក្សាភិបាល ចាប់តាំងពីថ្ងៃទី០១ ខែ វិច្ចិកា ឆ្នាំ២០១៩ ។

លោក ស វាសនា ជាសមាជិកក្រុមប្រឹក្សាភិបាល របស់សំបូរណ៍ទ្រព្យ ហ្វាយនែន ភីលអិលស៊ី